About Lesson
កុំព្យូទ័រ ត្រូវបានគេបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៧០០។ មុនពេលនោះ មនុស្សគ្រប់គ្នា ត្រូវធ្វើការគ្រប់យ៉ាង ដែលកុំព្យូទ័រ អាចធ្វើការសព្វថ្ងៃនេះ ដូចជា ការសរសេរជាដើម។ នៅអំឡុងឆ្នាំ ១៨១៩ លោក Charles Babbage បានគំនិតចង់បង្កើតឧបករណ៍មួយ តែអាចជំនួសការងារដូចជា ការគណនាលេខជាដើម ហើយលោកក៏បានបង្កើតកុំព្យូទ័រគំរូមួយ។ បន្ទាប់ពីទទួលការឧបត្ថម្ភ ពីរដ្ឋាភិបាល លោកក៏បានបន្តក្នុងការបង្កើតកុំព្យូទ័រ ដែលអាចប្រើប្រាស់បាន។ លោក បានប្រើប្រាស់ពេលអស់ប្រហែល ១៩ ឆ្នាំ ដើម្បីកែប្រែកុំព្យូទ័រគំរូនោះ ទៅជាកុំព្យូទ័រ ដែលអាចប្រើប្រាស់បាន ក៏ប៉ុន្តែលោក មិនទទួលបានការជោគជ័យនោះទេ។ លោកក៏បានសរសេររូបមន្តក្នុងការបង្កើតកុំព្យូទ័រ នេះយ៉ាងជាក់លាក់ក្នុងសៀវភៅរបស់ខ្លួន។ បន្ទាប់មក នៅអំឡុងឆ្នាំ ១៩៩១ ក្រុមវិស្វករមួយក្រុម ក៏បានបង្កើតកុំព្យូទ័រនោះ ដោយប្រើប្រាស់សៀវភៅរបស់លោក។