Course Content
[BTB – PLYP L5 Afternoon] មូលដ្ឋានគ្រឹះកុំព្យូទ័រ_ថ្នាក់ទី ១ – ៣
About Lesson

សម្ភារៈរបស់កុំព្យូទ័រ

     

សម្ភារៈកុំព្យូទ័រ សំដៅទៅលើគ្រឿង ដែលបង្កើតកុំព្យូទ័រ។ សម្ភារៈកុំព្យូទ័រ ត្រូវបានបែងចែកជាពីរផ្នែក គឺសម្ភារៈខាងក្នុង និងខាងក្រៅ។

សម្ភារៈខាងក្នុងកុំព្យូទ័រ

សម្ភារៈខាងក្នុងកុំព្យូទ័រ គឺជាគ្រឿង ដែលមានសារៈសំខាន់ ក្នុងការដំណើរការរបស់ កុំព្យូទ័រ។ គ្រឿងក្នុងទាំងនោះ មានដូចជា៖

  • CPU គឺជាខួរក្បាលមួយរបស់កុំព្យូទ័រ។ វា ជាអ្នកគិត និងជាអ្នកធ្វើអ្វីៗ គ្រប់យ៉ាង ក្នុងកុំព្យូទ័រ។

  • Memory ឬក៏ RAM គឺជាគ្រឿង ដែលជួយ ក្នុងការផ្ទុកឥវ៉ាន់ផ្សេងៗរបស់កុំព្យូទ័រ។

  • Storage គឺហាក់បីដូចជា ទូរខោអាវមួយ ដែលផ្ទុកឯកសារ រូបភាព និងកម្មវិធី របស់កុំព្យូទ័រ។

  • GPU គឺជាគ្រឿងមួយ ដែលជួយឲ្យរូបភាពទាំងអស់ ដែលយើងឃើញ​ក្នុងកុំព្យូទ័រ ​មានសភាពស្អាត និងច្បាស់។

  • Motherboard គឹជា ក្ដារមួយ សម្រាប់តភ្ជាប់គ្រឿង ដែលបានរៀបរាប់ខាងលើចូលគ្នា។ វា ហាក់បីដូចជា តួខ្លួនរបស់កុំព្យូទ័រ។

សម្ភារៈ ឬ​គ្រឿងទាំងអស់នេះ ត្រូវបានគេតភ្ជាប់ ដើម្បីកុំព្យូទ័រចេះធ្វើអ្វីគ្រប់យ៉ាង តាំងពីការលេងហ្គេម ដល់ការប្រើអុីនធឺណេត!