សេចក្តីសង្ខេប
កុំព្យូទ័រ គឺជាគ្រឿងអេឡិចត្រូនិច ដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យ។ ព័ត៌មាន និងទិន្នន័យ នឹងត្រូវបកប្រែជាភាសាកុំព្យូទ័រ ដែលមានតែលេខ ១ និង ០ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ កុំព្យូទ័រ អាចរៀបចំ និងផ្សំលេខនោះទៅជារូបមន្ត ដែលអាចបង្កើតអ្វីៗជាច្រើនដូចជា រូបភាព ហ្គេម និងភាពយន្តជាដើម។
កុំព្យូទ័រ ត្រូវបានបែកចែកជា ២ ផ្នែកគឺ ផ្នែកដែលមានរូបរាង (hardware) និងផ្នែកដែលគ្មាន (software)។ ផ្នែកដែលមានរូបរាងរបស់កុំព្យូទ័រ មានដូចជា ក្ដារចុច និងអេក្រង់ជាដើម។ ចំណែកឯ ផ្នែកដែលគ្មានរូបរាង គឺជាផ្នែកដែលយើងមិនអាចប៉ះបាន ដូចជាកម្មវិធីនៅក្នុងកុំព្យូទ័រ។ យើងនឹងរៀនអំពីផ្នែកទាំងពីរនេះនៅសប្ដាហ៍ក្រោយៗទៀត។
កុំព្យូទ័រ មានប្រព័ន្ធម្យ៉ាង ដែលអនុញ្ញាតឲ្យកុំព្យូទ័រដំណើរការ និងរចនាបទត្រឹមត្រូវ។ ប្រព័ន្ធដែលពេញនិយម មាន ២ ប្រភេទគឺ ប្រព័ន្ធ Windows និង ប្រព័ន្ធ Mac OS។ ឧទាហរណ៍ប្រព័ន្ធ Mac OS ត្រូវបានគេយកទៅប្រើប្រាស់លើគ្រប់ផលិតផលរបស់ ក្រុមហ៊ុន Apple។
កុំព្យូទ័រ អាចមានរូបរាងជាច្រើនប្រភេទទៀតដូចជា ទូរស័ព្ទដៃ ទូរទស្សន៍ នាឡិកាដៃជាដើម។ សូម្បីតែទូរទឹកកក ក៏អាចមានភ្ជាប់បច្ចេកវិទ្យាកុំព្យូទ័រ ដែលយើង អាចចុចបញ្ជាបានផងដែរ។