About Lesson
តើ Mouse គឺជាអ្វី?
Source: Reviewed
Mouse ឬម៉ៅ គឺជាឧបករណ៍ សម្រាប់ចុចតូចមួយ ដែលយើងប្រើដោយដៃ។ វា គ្រប់គ្រងទ្រនិចពណ៌ស ដែលយើងឃើញលើកុំព្យូទ័រ។ យើង អាចទាញវាទៅតាមទិសដៅ ដែលយើងចង់បាន។ យើង ក៏អាចចុច ដើម្បីទាញយក ឯកសារ រូបភាព និងវីដេអូផ្សេងៗផងដែរ។ Mouse ភាគច្រើនមានប៊ូតុង ២ (ឆ្វេង និងស្ដាំ) និងប៊ូតុងរមូរតូចមួយនៅកណ្ដាល។ ដើម្បីប្រើប្រាស់វាជាមួយកុំព្យូទ័រ យើងត្រូវដោតខ្សែរបស់វាចូលកុំព្យូទ័រនោះ។
Source: Youtube
វា មានឈ្មោះថា Mouse ពីព្រោះវា មានទំហំតូច និងរាងដូចជាកណ្ដុរ។ ខ្សែរបស់វា អាចថាបានជាកន្ទុយរបស់កណ្ដុរ។