Course Content
[CAP – G1B] មូលដ្ឋានគ្រឹះកុំព្យូទ័រ_ថ្នាក់ទី ១ – ៣
About Lesson

កុំព្យូទ័រ ត្រូវបានគេបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៧០០។ មុនពេលនោះ មនុស្សគ្រប់​គ្នា ត្រូវធ្វើការគ្រប់យ៉ាង ដែលកុំព្យូទ័រ អាច​ធ្វើការសព្វថ្ងៃនេះ ដូចជា ការសរសេរជាដើម។ នៅអំឡុងឆ្នាំ ១៨១៩ លោក​ Charles Babbage បានគំនិតចង់បង្កើតឧបករណ៍មួយ​ តែអាចជំនួសការងារដូចជា ការគណនា​លេខជាដើម ហើយលោកក៏បានបង្កើតកុំព្យូទ័រគំរូមួយ។ បន្ទាប់ពីទទួលការឧបត្ថម្ភ ពីរដ្ឋាភិបាល លោក​ក៏បានបន្តក្នុងការបង្កើតកុំព្យូទ័រ ដែលអាចប្រើប្រាស់បាន។​ លោក​ បានប្រើប្រាស់ពេលអស់ប្រហែល​ ១៩​ ឆ្នាំ​ ដើម្បីកែប្រែកុំព្យូទ័រគំរូនោះ ទៅជាកុំព្យូទ័រ ដែលអាចប្រើប្រាស់បាន​ ក៏ប៉ុន្តែលោក​ មិន​ទទួលបានការជោគជ័យនោះទេ។ លោកក៏បានសរសេររូបមន្តក្នុងការបង្កើតកុំព្យូទ័រ នេះយ៉ាងជាក់លាក់ក្នុងសៀវភៅរបស់ខ្លួន។ បន្ទាប់មក នៅអំឡុងឆ្នាំ ១៩៩១ ក្រុមវិស្វករមួយក្រុម ក៏បានបង្កើតកុំព្យូទ័រនោះ ដោយប្រើប្រាស់សៀវភៅរបស់លោក​។