About Lesson
Microcomputer
Microcomputers គឺជាប្រភេទកុំព្យូទ័រ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ដូចជាកុំព្យូទ័រយួរដៃ ថេប្លេត និងទូរស័ព្ទដៃជាដើម។ វា គឺជាកុំព្យូទ័រផ្ទាល់ខ្លួន ដែលយើងប្រើ ដើម្បីសរសេរ លេងហ្គេម និងប្រើប្រាស់ប្រព័ន្ធអុីនធឺណេត។ Microcomputers មានដូចជា៖
- Desktop គឺជាកុំព្យូទ័រ ដែលមានទំហំធំជាងកុំព្យូទ័រយួរដៃ។ កុំព្យូទ័រ នេះ នៅបានតែមួយកន្លែងតែប៉ុណ្ណោះ។
- Laptop គឺជាកុំព្យូទ័រយួរដៃ ដែលអ្នកប្រើប្រាស់អាចយកតាមខ្លួនបាន។
- Tablet គឺជាថេប្លេត ដែលមានអេក្រង់អាចចុចបាន។ វា មានទំហំតូចជាងកុំព្យូទ័រយួរដៃ តែធំជាងទូរស័ព្ទដៃ។
- Smartphone គឺជាប្រភេទទូរស័ព្ទដៃ ដែលមានមុខងារស្រដៀងទៅនឹង កុំព្យូទ័រយួរដៃដែរ។ វា មានអេក្រង់តូចជាងថេប្លេត និងអាចយកតាមខ្លួន បានយ៉ាងងាយស្រួល។