Course Content
[NR3 – G3A] មូលដ្ឋានគ្រឹះកុំព្យូទ័រ_ថ្នាក់ទី ១ – ៣
About Lesson

សម្ភារៈខាងក្រៅកុំព្យូទ័រ

សម្ភារៈខាងក្រៅកុំព្យូទ័រ គឺជាឧបករណ៍ផ្សេងៗ ដែលជួយឲ្យការប្រើប្រាស់ កុំព្យូទ័រកាន់តែប្រសើរ។ ឧបករណ៍នោះ មានដូចជា៖

  • Monitor គឺជាអេក្រង់ធំមួយ ដែលបង្ហាញរូបភាព វីដេអូ និងអ្វីៗទាំងអស់​ ដែលយើងធ្វើលើកុំព្យូទ័រ។

  • Keyboard គឺជាក្ដារចុច ដែលយើងប្រើ ដើម្បីសរសេរអក្សរលើកុំព្យូទ័រ។

  • Mouse ឬម៉ៅ គឺជាឧបករណ៍ ដែលយើងប្រើ សម្រាប់ចុចលើអ្វីមួយ​ ក្នុងកុំព្យូទ័រ។

  • Printer ឬក៏ម៉ាសុីនព្រីន គឺជាឧបករណ៍ ដែលធ្វើឲ្យឯកសារ ឬ​រូបភាព ដែលយើងឃើញលើកុំព្យូទ័រ ចេញមកលើក្រដាសមែនទែន។

  • Speakers គឺជាបាស ដែលយើងអាចចាក់ឲ្យសម្លេងចេញបាន។

  • Webcam គឺជាកាមេរ៉ារបស់កុំព្យូទ័រ។​ យើងអាចថតរូប ឬតេទៅអ្នកដទៃ ដោយប្រើវីដេអូបាន។

ឧបករណ៍ទាំងអស់នេះ ធ្វើឲ្យការប្រើប្រាស់កុំព្យូទ័រកាន់តែប្រសើរ។ វា ជួយឲ្យយើង ឃើញ ស្ដាប់ និងយល់ដឹងបន្ថែមពីពិភពលោកកុំព្យូទ័រ!