Course Content
[TTP – G1] មូលដ្ឋានគ្រឹះកុំព្យូទ័រ_ថ្នាក់ទី ១ – ៣
About Lesson

Microcomputer

Microcomputers គឺជាប្រភេទកុំព្យូទ័រ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ដូចជាកុំព្យូទ័រយួរដៃ ថេប្លេត និងទូរស័ព្ទដៃជាដើម។ វា គឺជាកុំព្យូទ័រផ្ទាល់ខ្លួន ដែលយើងប្រើ ដើម្បីសរសេរ លេងហ្គេម និងប្រើប្រាស់ប្រព័ន្ធអុីនធឺណេត។​​ Microcomputers មានដូចជា​៖

  • Desktop គឺជាកុំព្យូទ័រ​ ដែលមានទំហំធំជាងកុំព្យូទ័រយួរដៃ។ កុំព្យូទ័រ​ នេះ នៅបានតែមួយកន្លែងតែប៉ុណ្ណោះ។

  • Laptop គឺជាកុំព្យូទ័រយួរដៃ ដែលអ្នកប្រើប្រាស់អាចយកតាមខ្លួនបាន។

  • Tablet​ គឺជាថេប្លេត ដែលមានអេក្រង់អាចចុចបាន។ វា មានទំហំតូចជាងកុំព្យូទ័រយួរដៃ តែធំជាងទូរស័ព្ទដៃ។ 

  • Smartphone គឺជាប្រភេទទូរស័ព្ទដៃ ដែលមានមុខងារស្រដៀងទៅនឹង កុំព្យូទ័រយួរដៃដែរ។ វា មានអេក្រង់​តូចជាងថេប្លេត និងអាចយកតាមខ្លួន បានយ៉ាងងាយស្រួល។