ការដំណើរការរបស់កុំព្យូទ័រ
កុំព្យូទ័រ គឺជាគ្រឿងអេឡិចត្រូនិច ដែលយើង ប្រើប្រាស់ប្រចាំថ្ងៃ។ មុខងារមួយចំនួនរបស់កុំព្យូទ័រមានដូចជា៖
១. ការបញ្ជូលទិន្នន័យ៖ យើងអាចបញ្ជូល ឬផ្ដល់ទិន្នន័យទៅកុំព្យូទ័រតាមរយៈវិធីមួយចំនួនដូចជា ការចុចលើក្ដារចុចរបស់វា។
២. ការផ្ទុកទិន្នន័យ៖ កុំព្យូទ័រអាចកត់ត្រា និងរក្សាការងារ ដែលយើងធ្វើលើវាដូចជា ឯកសារ និងរបាយការណ៍ជាដើម។
៣. ការបញ្ជេញទិន្នន័យ៖ បន្ទាប់ពីការទទួលទិន្នន័យពីអ្នកប្រើប្រាស់ កុំព្យូទ័រអាចបញ្ជេញលិទ្ធផលនោះ តាមរយៈអេក្រង់ ឬឧបករណ៍បំពងសម្លេងជាដើម។
៤. កម្មវិធី៖ យើងអាចប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រដូចជា កមុ្មវិធីសរសេរ ហ្គេម កម្មវិធីចម្រៀងជាដើម។
កុំព្យូទ័រ ប្រើប្រាស់ភាសាកុំព្យូទ័រម្យ៉ាង ដើម្បីធ្វើការដំណើរការ។ ភាសានោះ មានតែលេខ ១ និង ០ តែប៉ុណ្ណោះ។ ដូចនេះ រាល់ពេល យើងបញ្ជូលទិន្នន័យទៅកុំព្យូទ័រ វានឹងបកប្រែទិន្នន័យនោះទៅលេខ ១ ឬ ០ ដើម្បីធ្វើការដំណើរការ។ ភាសានេះ គឺហាក់បីដូចជារូបមន្តមួយ សម្រាប់កុំព្យូទ័រ។