Course Content
[KH] មូលដ្ឋានគ្រឹះកុំព្យូទ័រ
About Lesson

តើកុំព្យូទ័រគឺជាអ្វី?

កុំព្យូទ័រ គឺជាឧបករណ៍សម្រាប់ធ្វើការជាមួយព័ត៌មានជាច្រើនប្រភេទ។ ព័ត៌មានទាំងនោះ អាចមានដូចជា លេខ ពាក្យ រូបភាព ភាពយន្ត ឬសម្លេង។ ព័ត៌មានក្នុងកុំព្យូទ័រ អាចហៅថា ទិន្នន័យ។ កុំព្យូទ័រ អាចស្រូបយកទិន្នន័យបានយ៉ាងលឿន។ វាក៏អាចផ្ទុក និងបង្ហាញទិន្នន័យទាំងនោះបានផងដែរ។

class

គេប្រើប្រាស់កុំព្យូទ័ររៀងរាល់ថ្ងៃ សម្រាប់កិច្ចការងារ កិច្ចការសាលា និងកិច្ចការនៅផ្ទះ។ គេ ប្រើកុំព្យូទ័រនៅរោងចក្រ ដើម្បីគ្រប់គ្រងផលិតផលរបស់ពួកគេ ហើយគេ​ ប្រើកុំព្យូទ័រនៅការិយាល័យ ដើម្បីរក្សាទុកបញ្ជីការងារជាច្រើន។ គេក៏ប្រើកុំព្យូទ័រ ដើម្បីផ្ញើសារអេឡិចត្រូនិច សរសេររបាយការណ៍ ស្ដាប់បទចម្រៀង និងលេងហ្គេមផងដែរ។ ប្រព័ន្ធអុីនធឺណេត ដែលគឺជាប្រព័ន្ធបង្កើតឡើងដោយការតភ្ជាប់កុំព្យូទ័រជាច្រើន គឺជាភ្នាក់ងារដែលផ្ដល់ព័ត៌មានជុំវិញពិភពលោក។