What is the condition?
តើអ្វីទៅជា condition?
Condition គឺជាបញ្ជាដែលត្រូវបានបង្កើតឡើងដោយអ្នកសរសេរកូដ ដើម្បីវាយតម្លៃសកម្មភាព ថាតើ “វាពិត” ឬ “មិនពិត”។ ក្នុងភាសាខ្មែរ អ្នកអាចបកប្រែ condition ថា លក្ខខណ្ឌ ឬ ការបញ្ជាដោយមានលក្ខខណ្ឌច្បាស់លាស់។
Credit: Focus
Condition ឬ ការសរសេរកូដដោយមានលក្ខខណ្ឌ គឺជាលក្ខណៈមួយនៃភាសាសរសេរកម្មវិធីដែលប្រាប់កុំព្យូទ័រឱ្យ ធ្វើសកម្មភាពអ្វីមួយ។
Condition ត្រូវបានប្រើប្រាស់តាមរយៈភាសាកូដ ដើម្បីបញ្ជាឱ្យ កុំព្យូទ័រធ្វើ ឬសម្រេចកិច្ចការអ្វីមួយ។ ការសម្រេចចិត្តទាំងនោះ ត្រូវបានធ្វើឡើងប្រសិនបើលក្ខខណ្ឌដែលបានចែងទុកជាមុន គឺពិត (true) ឬ មិនពិត (false) អាស្រ័យលើមុខងារដែលអ្នកសរសេរបានសម្រេចចិត្ត។
Credit: The New York Times
ជាឧទាហរណ៍ អ្នកអាចនិយាយថាអ្នកស្រលាញ់លោកគ្រូ អ្នកគ្រូរបស់អ្នកណាស់។
- បើ “ពិត” អ្នកនឹងយកចិត្តទុកដាក់ក្នុងថ្នាក់ ហើយខិតខំរៀន។
- បើ “មិនពិត” អ្នកនឹងមិនយកចិត្តទុកដាក់ក្នុងថ្នាក់នោះទេ។
Condition ក្នុងការសរសេរកូដ
ជាមួយនឹង condition ភាសាកូដផ្តល់ឱ្យអ្នកសរសេរកូដនូវឧបករណ៍ និង លក្ខណៈពិសេសដែល ពួកគេអាចរៀបចំដើម្បីកំណត់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។
if statement គឺជាលក្ខខណ្ឌដំបូងដែលអ្នកសរសេរកម្មវិធី តែងតែប្រើ ដើម្បីចាប់ផ្តើម បំពេញលក្ខខណ្ឌបន្តបន្ទាប់។ ការប្រើ if គ្រាន់តែប្រៀបធៀបថា តើលក្ខខណ្ឌនោះ គឺពិត ឬ មិនពិត។
ប្រសិនបើពិត ពេលសរសេរ if កូដនឹងដំណើរការ។ ប្រសិនបើមិនពិត កូដនឹងរំលងទៅប្លុកបន្ទាប់ដើម្បីពិនិត្យ។
else if statement
ខណៈពេលដែល if អាចត្រូវបានប្រើដើម្បីពិនិត្យមើលលក្ខខណ្ឌមួយ
ឯ else if ត្រូវបានប្រើដើម្បីពិនិត្យមើលលក្ខខណ្ឌលើសពីមួយ។
Else statement
Else គឺនៅពេលដែលលក្ខខណ្ឌ if និង else ទាំងអស់ត្រឡប់មិនពិត នោះ else នឹងដំណើរការ។