What is Loop?
តើអ្វីទៅជា loop?
មុខងាររបស់ Loop គឺមានទួនាទីក្នុងការដំណើរការកូដជាជុំ។ ឧទាហរណ៍ វានឹងពិនិត្យកូដពីមួយជួរ ទៅមួយជួរ រហូតដល់វាត្រូវលក្ខខណ្ឌណាមួយ បើមិនដូច្នោះ វានឹងដំណើរការម្តងទៀត រហូតដល់លក្ខខណ្ឌនោះក្លាយទៅជាការពិត។
Credit: DeviantArt
ជាធម្មតា ដំណើរការរបស់វា នឹងត្រូវបានធ្វើមួយជុំរួចហើយ តែ Loop មានទួនាទីពិនិត្យម្តងហើយ ម្តងទៀត បន្ទាប់មក លក្ខខណ្ឌមួយចំនួនត្រូវបានត្រួតពិនិត្យ ដូចជាថាតើបញ្ជរបានឈានដល់លេខដែលបានកំណត់ហើយ ឬុអត់?!
អ្នកសរសេរកូដ ដែលត្រូវការប្រើបន្ទាត់កូដដូចគ្នាជាច្រើនដង តែងតែប្រើ loop ដើម្បីប្រើឱ្យរង្វិលជុំ ដើម្បីសន្សំពេលវេលា។
Credit: iStock
កត់សម្គាល់ : ក្មេងៗអាចវិលជាច្រើនជុំ ឬ ជារៀងរហូត បើយើងមិនបញ្ឈប់វា។
Infinite Loop ឬ endless loop គឺជា រង្វិលជុំគ្មានកំណត់។ Infinite Loop គឺជាផ្នែកមួយដែលធ្វើម្តងហើយ ម្តងទៀតរហូតទាល់តែប្រព័ន្ធប្រតិបត្តិការនោះបញ្ចប់ដោយមានកំហុស ឬ រហូតដល់ព្រឹត្តិការណ៍កូដផ្សេងទៀតកើតឡើង។
Infinite Loop ដូចជាការឱ្យកម្មវិធីបិទដោយស្វ័យប្រវត្តិបន្ទាប់ពីរយៈពេលជាក់លាក់ណាមួយ។
Credit: Danmaclean.github.io
ឧទាហរណ៍ ដូចជាកូដ Scratch នៅខាងលើ។ កូដដែលដំណើរការដូច loop នៅកម្មវិធី Scratch នោះគឺ “ធ្វើម្តងទៀត ឬ Repeat”។ វាមានទួនាទីកំណត់ចំនួន ថាវាត្រូវធ្វើប៉ុន្មានដងទៀត។ ដូច្នេះ កូដខាងលើ បញ្ជាឱ្យធ្វើគ្រប់ដប់ដង។