ការរៀនសរសេរកូដ គឺជាជំនាញថ្មីមួយដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ វាមានតម្រូវការច្រើនណាស់ ដែលសូម្បីតែវិទ្យាល័យក៏ដាក់បញ្ចូលមេរៀននេះ ចូលក្នុងកម្មវិធីសិក្សាផងដែរ។
ដូច្នេះ តើការសរសេរកូដគឺជាអ្វី?
ការសរសេរកម្មវិធី គឺជាវិធីមួយដើម្បី “ណែនាំកុំព្យូទ័រឱ្យបំពេញកិច្ចការអ្វីមួយ” ។ ឧទាហរណ៍ អ្នកអាចសរសេរកូដបង្កើតហ្គេម ហៅទូរស័ព្ទទៅកាន់នរណាម្នាក់ ឬក៏ កម្មង់អាហារតាមប្រព័ន្ធអុីនធឺណិត ។ ឧទាហរណ៍រាប់មិនអស់ ពីអ្វីដែលអ្នកអាចធ្វើបាន ជាមួយនឹងការសរសេរកូដ និង អ្វីដែលអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ ដូចជា កម្មវិធី Facebook និង Youtube ។
អ្នកប្រហែលជាគិតថា ការសរសេរកូដ ឬភាសាសរសេរកុំព្យូទ័រពិតជាពិបាករៀនណាស់។
ការសរសេរកូដមិនពិបាករៀនទេ។ ដូចគ្នានឹងជំនាញផ្សេងទៀតដែរ ការរៀនសរសេរកូដទាមទារពេលវេលា និងការតស៊ូ។ កម្រិតលំបាករបស់វា អាស្រ័យលើភាសាសរសេរកម្មវិធីដែលអ្នកជ្រើសរើស និងប្រភេទកម្មវិធីដែលអ្នកចង់បង្កើត។ ភាសាដែលប្រើញឹកញាប់បំផុតគឺ JavaScript, HTML/CSS, SQL, Python និង Java ។ អ្នកត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្លាស់ប្តូរអាជីព និងក្លាយជាអ្នកសរសេរកម្មវិធី។
ចំណាំ៖ បញ្ហាតែមួយគត់ គឺថាកុំព្យូទ័រមិនយល់ភាសារបស់មនុស្សទេ ព្រោះវាយល់សញ្ញាគោលតែពីរប៉ុណ្ណោះ (0, 1) ។ នៅក្នុងភាសាអង់គ្លេស គេហៅវាថា binary ។