Course Content
Week 1A – Introduction and Classroom Technology Orientation
-Know about the structure of the course for each lesson -Understand what is digital learning -Navigate through the learning portal -Log in & Sign In, Go through the lesson and interact with the platform -Practice Quiz (10 min) -Typing Lessons
0/7
Week 8 : Hardware Project
0/2
Private: Introduction to Programming – [2022, PSIS-CAP, Grade 7-8]
About Lesson

លំហាត់ស្រាវជ្រាវ៖

(Khmer)

សម្រាប់លំហាត់ក្នុងសប្តាហ៍នេះ ប្អូនៗត្រូវរើសប្រធានបទខាងក្រោមណាមួយ ហើយយកវាមកស្រាវជ្រាវក្នុង Search Engine រួចសរសេរអ្វីដែលប្អូនបានរកឃើញចូលទៅក្នង Google Doc។  ពេលធ្វើចប់ ប្អូនអាចផ្ញើរ URL ឯកសារ Google Doc  របស់ប្អូនមកកាន់ទីនេះវិញបាន (របៀបធ្វើមាននៅខាងក្រោម)។ ដូច្នេះ ប្អូនអាចចាប់ផ្តើមរើសប្រធានបទណាមួយនៅខាងក្រោមនេះ ដែលប្អូនពេញចិត្តសរសេរបាន៖

  1. តើអ្វីជាសត្វដាយណូស័រ (Dinosaur)? ហើយសត្វនេះធ្លាប់រស់នៅលើភពផែនដីតាំងពីពេលណា?​ ចូរប្រាប់ពីអ្វីដែលប្អូនបានរកឃើញ និង ភ្ជាប់រូបភាពផងដែរ។
  2. តើនៅប្រទេសសហរដ្ឋអាមេរិចមានរដូវកាលប៉ុន្មាន? អ្វីខ្លះ? ចូរសរសេរអី្វដែលប្អូនបានរកឃើញអំពីរដូវនីមួយៗ ព្រមទាំងភ្ជាប់រូបភាពមកផងដែរ។
  3. តើក្នុងប្រព័ន្ធព្រះអាទិត្យយើងមានភពចំនួនប៉ុន្មាន? អ្វីខ្លះ? ចូរប្រាប់ពីអ្វីដែលប្អូនបានរកឃើញ និង ភ្ជាប់រូបភាពផងដែរ។​

ចំណាំ ៖ ត្រូវប្រើអក្សរពុម្ព “Arial” និង ទំហំអក្សរ “12”

(English)

In this exercise, you are given 3 topics to research and write about it in Google docs. After you complete it, you have to copy your link and send it back here (instructions below). Below are the three topics, you may choose 1 to write about:

  1. What is a dinosaur? When did they live on Earth? Tell us what you find and attach pictures 
  2. How many seasons are there in the United States? What are they? Tell us what you find and attached pictures
  3. How many planets are in our solar system? What are they? Tell us what you find and attach pictures

NoteUse font “Arial” and font size “12”


 

វិធីធ្វើលំហាត់៖

បើប្អូនៗមិនទាន់ច្បាស់ អាចអានរបៀបធ្វើខាងក្រោម៖

1. ចុចលើ URL នេះ (www.docs.google.com) ដើម្បីចូលទៅគេហទំព័រ Google Docs (បើវាចេញកន្លែងឲបំពេញអុីម៉េល និង លេខសម្ងាត់ នោះប្អូនត្រូវបំពេញវាសិន)

2. បន្ទាប់មក ចុចលើសញ្ញាបូកដែលមានពាក្យ “Blank” ពីក្រោម​ ដើម្បីបង្កើតឯកសារថ្មីសម្រាប់សរសេរ

3. ពេលបង្កើតឯកសាររួច ប្អូនត្រូវដាក់ឈ្មោះប្អូននៅខាងលើជាមុនសិន។​ ប្អូនអាចមើលរូបភាពខាងក្រោមនេះជាគំរូបាន៖

4. បន្ទាប់មក ប្អូនត្រូវឆែកមើលពុម្ពអក្សរឲត្រូវជាមួយ “Arial” និង ទំហំវាឲត្រូវជាមួយលេខ “12″ ហើយប្អូនអាចចាប់ផ្តើមសរសេរបាន។

5. សម្រាប់ការដាក់រូបភាព ប្អូនៗត្រូវ៖

    1. ចុចលើពាក្យ Insert -> Image -> Search the web
    2. បន្ទាប់ពីប្អូនបានចុចលើ​ Search the web ហើយ ប្អូននឹងឃើញមានកន្លែងឲស្វែងរករូបភាព។​ ប្អូនអាចរករូបភាពបានដោយប្រើប្រអប់ស្វែងរកនោះ។
    3. បន្ទាប់ពីបានរកឃើញរូបភាពប្អូនហើយ ប្អូនត្រូវចុចលើរូបនោះ ហើយចុចលើពាក្យ​ Insert​ ដែលនៅខាងក្រោម ដើម្បីដាក់បញ្ចូលរូបភាពនោះក្នុងឯកសារយើង។

6. ពេលប្អូនធ្វើចប់ទាំងអស់ ប្អូនត្រូវ​ copy url ឯកសារប្អូនដោយ:

    • ចុចលើប៊ូតុង Share នៅខាងលើ

    • ចុចលើពាក្យ​ “Change to anyone with the link”
    • ចុចលើប៊ូតុង Copy Link

7.បន្ទាប់ពីប្អូនបាន Copy Link រួច ត្រឡប់មកទីនេះ (SnoopEdu) វិញ ហើយទៅទំព័របន្ទាប់ដោយចុចលើពាក្យ Next។ ប្អូននឹងឃើញមានប្រអប់សម្រាប់ដាក់ចម្លើយមួយ។

8.ចុច Mouse ខាងស្តាំ រួចចុចលើពាក្យ Paste។​ បន្ទាប់ពីប្អូនបានឃើញ URL ប្អូននៅក្នុងប្រអប់ហើយ ចុចលើប៊ូតុង Submit Quiz ដើម្បីផ្ញើរកិច្ចការប្អូន។