Course Content
Week 1A – Introduction and Classroom Technology Orientation
-Know about the structure of the course for each lesson -Understand what is digital learning -Navigate through the learning portal -Log in & Sign In, Go through the lesson and interact with the platform -Practice Quiz (10 min) -Typing Lessons
0/7
Week 8 : Hardware Project
0/2
Private: Introduction to Programming – [2022, PSIS-CAP, Grade 7-8]
About Lesson

Credit: Create & Learn

ថ្ងៃនេះ យើងនឹងណែនាំអ្នកឱ្យស្គាល់នូវមីក្រូ:ប៊ីត micro:bit ព្រោះវាជាវិធី និង ឧបករណ៍ដ៏ល្អមួយ ក្នុងការធ្វើឱ្យយើងអាចចូលរួមរៀន ក្នុងគម្រោង STEAM បាន។ តើ​អ្នក​ចង់​រៀន​អំពី​គ្រឿង​អេឡិច​ត្រូនិក និង​របៀប​សរសេរកូដ​ដែរ​ឬ​ទេ? តើ​អ្នក​ចង់​ឱ្យ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នេះ​មាន​ទំហំ​តូច និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ និង​ងាយស្រួលយល់​ដែរ​ឬ​ទេ?

Micro:bit គឺជាកុំព្យូទ័រតូចមួយ មានទំហំប៉ុនហោប៉ៅ ដែលណែនាំអ្នកពីរបៀបដែលកម្មវិធី និង ប្រព័ន្ធដំណើរការជាមួយគ្នា។ វាមានអេក្រង់ LED ពន្លឺ ប៊ូតុង ឧបករណ៍ចាប់សញ្ញា និងមុខងារបញ្ចូលទិន្នផលជាច្រើន។

Credit: PCMag

Micro:bit ជួយអ្នកឱ្យយល់ពីរបៀបដែលកុំព្យូទ័រដំណើរការ។ នៅពេលអ្នកវាយលើកុំព្យូទ័ររបស់អ្នក ឬប៉ះអេក្រង់ នោះគេហៅថា អ្នកកំពុងតែបញ្ចូលទិន្នន័យ។ ជាភាសាអង់គ្លេសគេហៅថា input។ 

ដូច្នេះ ពេលយើងបញ្ចូលទិន្នន័យនោះហើយ វានឹងបង្ហាញទ្ធផលនៅលើអេក្រង់ ដែលបកប្រែថា output។ 

ឧទាហរណ៍សម្រាប់ការបញ្ចូល (input) និង ទិន្នផល (output)

Credit: Youtube

ព័ត៌មាន​បញ្ចូល (input)៖ អ្នកចុចលើប៊ូតុងដើម្បីចាក់បទចម្រៀងដែលអ្នកចូលចិត្ត។ ដូច្នេះ អ្នក​កំពុង​ប្រាប់​កុំព្យូទ័រ​របស់​អ្នក​ឱ្យ​បញ្ចូល​ព័ត៌មាន​ ថាអ្នកចូល​ចិត្ត​ខ​បទ​ចម្រៀង​នោះ ហើយចង់ឱ្យចាក់ស្តាប់។

ទិន្នផល (output) ៖ ពីព័ត៌មានដែលអ្នកបានបញ្ចូល (ដោយចុចលើប៊ូតុងដើម្បីលេងបទចម្រៀង) កុំព្យូទ័រតូច នឹងបង្ហាញលទ្ធផលដល់អ្នក។ លទ្ធផលនោះគឺ​ជា បទ​ចម្រៀង​ដែល​អ្នក​ពេញ​ចិត្តត្រូវបានលេងយ៉ាងពីរោះឱ្យអ្នកស្តាប់។
អ្នក​បាន​រៀន​ និង​យល់ហើយ​ពី​ input ​និង​ output ។

ឥឡូវនេះ មុនពេលដែលយើងចាប់ផ្តើមលេងជាមួយ micro bit យើងគួរដឹងពីពាក្យគន្លឹះពីរបន្ថែមទៀត គឺ ផ្នែករឹង (hardware) និង ផ្នែកទន់។ Hardware គឺជាសមាសធាតុ ឬ ឧបករណ៍ទាំងអស់ដែលអ្នកអាចប៉ះបាន។ ឧទាហរណ៍ បន្ទះមីក្រូប៊ីតផ្ទាល់ អំពូល LED និង ខ្សែសៀគ្វី។

Credit: Diogo Makes

Software គឺជាកម្មវិធី ឬសម្ភារៈកម្មវិធី សម្រាប់ឧបករណ៍អេឡិចត្រូនិក ឬ កុំព្យូទ័រដែលធ្វើឱ្យវាដំណើរការ។ ឧទាហរណ៍នៃកម្មវិធីនោះគឺ Excel ឬ Facebook ឬ Youtube ។ តែទោះយ៉ាងណាក៏ដោយ មីក្រូប៊ីតប្រើ MakeCode ជាកម្មវិធីសម្រាប់សរសេរកូដ មិនមែនជាកម្មវិធី Scratch ទេ។

MakeCode គឺជាក្របខ័ណ្ឌសម្រាប់បង្កើតបទពិសោធន៍សរសេរកូដ និង ការចូលរួមសម្រាប់អ្នក ដែលទើបនឹងចាប់ផ្តើមរៀនសរសេរកូដ ឬ វិស័យ STEAM។ MakeCode មិនខុសពី Scratch ទេ។

វាជួយផ្តល់នូវមូលដ្ឋានគ្រឹះ ក្នុងការទទួលបាននូវបទពិសោធន៍សរសេរកូដ ដែលតម្រូវឱ្យបង្កើត និង ដំណើរការកម្មវិធីអ្នកប្រើប្រាស់ជាមួយ hardware ពិតប្រាកដ ដូច micro bit។

ដូច្នេះ សង្ឃឹមថាអ្នកនឹងរីករាយក្នុងការរៀនបច្ចេកវិទ្យាថ្មី មីក្រូប៊ីត និងការសរសេរប្លុកកូដជាមួយ MakeCode ។