What is an algorithm?
តើអ្វីទៅជា algorithm?
Algorithm គឺជាសំណុំនៃការណែនាំ សម្រាប់ដោះស្រាយបញ្ហា ឬសម្រេចកិច្ចការអ្វីមួយ។ ឧទាហរណ៍ ទូទៅ algorithm គឺជារូបមន្ត ឬជាការណែនាំជាក់លាក់មួយ សម្រាប់ការរៀបចំម្ហូបអាហារ។ ដូច្នេះ algorithm ក្នុងភាសាខ្មែរអាចបកប្រែថា ក្បួន ឬការណែនាំ។
Credit: UpLabs
ឧបករណ៍កុំព្យូទ័រនីមួយៗ ប្រើ algorithm ដើម្បីអនុវត្តមុខងាររបស់វា មិនថាតែការសរសេរកូដ ឬ បង្កើតកម្មវិធី Hardware ឬក៏ Software ឡើយ។
Algorithm របស់កុំព្យូទ័រ ធ្វើឱ្យជីវិតយើងកាន់តែងាយស្រួល ដោយកាត់បន្ថយពេលវេលា ប្រើសិនបើយើងធ្វើទាំងអស់នោះដោយដៃ។
យើងទាំងអស់គ្នាដឹងហើយថា នៅក្នុងពិភពស្វ័យប្រវត្តិនេះ algorithm ជួយឱ្យកម្មករកាន់តែស្ទាត់ជំនាញ និង មានពេលកាន់តែច្រើន ដើម្បីផ្តោតអារម្មណ៍លើការងារ។ Algorithmធ្វើឱ្យដំណើរការដែលយឺត ឱ្យកាន់តែរហ័ស និង មានប្រសិទ្ធភាព។ ក្នុងករណីជាច្រើន ជាពិសេសការប្រើប្រាស់ algorithm តែងតែជួយសន្សំប្រាក់ចំណាយផងបាន។
Credit: KDnuggets
Algorithm ក្នុងការសរសេរកូដ
ការសរសេរកម្មវិធីជាមួយនឹង algorithm គឺជានីតិវិធី ឬ រូបមន្ត ដែលប្រើសម្រាប់ដោះស្រាយបញ្ហា។ ការអនុវត្តន៍របស់ algorithm គឺការដំណើរការតាមលំដាប់លំដោយនៃសកម្មភាព ដែលបានសរសេរតាមកូដ ឬតាមការបញ្ជាឱ្យធ្វើសកម្មភាពណាមួយ ហើយកុំព្យូទ័រនឹងធ្វើតាមគ្រប់ពេល។ algorithm ដំណើរការដោយធ្វើតាមនីតិវិធីមួយ ដែលបង្កើតឡើងដោយ input (ព័ត៌មានដាក់បញ្ចូល) ។ នៅពេលដែលវាបានធ្វើតាមការបញ្ចូលទាំងអស់ វានឹងឃើញលទ្ធផល ដែលគេស្គាល់ថាជា output (ទិន្នផល) ។
Algorithm របស់កុំព្យូទ័រអាចមើលទៅស្មុគ្រស្មាញ ប៉ុន្តែអ្វីដែលសំខាន់ដែលគួរចងចាំនោះគឺ មូលដ្ឋានរបស់ algorithm គឺអាចរៀន និង ប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យ មិនថាក្មេង ឬ ចាស់។ យើងអាចកំណត់ algorithm បានដោយការសរសេរនូវការណែនាំជាជំហានៗ ដោយគិតអំពីការកើតឡើងរបស់វា តានលំដាប់លំដោយ។ ឧទាហរណ៍ algorithm របស់សិស្សសាលា មុនពេលអ្នកចូលគេងមានដូចជា៖
- ដំបូង ផ្លាស់ប្តូរសម្លៀកបំពាក់
- ញុាំអាហារពេលល្ងាច
- អង្គុយជុំគ្រួសារ
- ដុសធ្មេញ
- ចុងក្រោយ ក៏រៀបខ្លួនចូលគេង។
ឧទាហរណ៍ជាក់ស្តែងអំពី GOOGLE
Algorithm គេហទំព័រ Pagerank របស់ Google កំណត់ពីរបៀបដែលគេហទំព័រនៅលើអ៊ីនធឺណិតត្រូវបានបង្ហាញ និងដាក់ចំណាត់ថ្នាក់ដោយផ្អែកលើភាពពាក់ព័ន្ធរបស់វាចំពោះការស្វែងរករបស់អ្នក។ ក្នុងរយៈពេលតិចជាងមួយវិនាទី algorithm អាចស្វែងរក និង ទាក់ទងរកព័ត៌មានបានយ៉ាងរហ័ស ឆ្លើយតបសំណួររបស់អ្នក។
Algorithm កើតឡើងគ្រប់ពេលវេលា។ អ្នកក៏ជាផ្នែកមួយនៃ algorithm។ នេះជា algorithm មុនពេលចូលគេង។ តើអ្នកអាចគិតដល់ algorithm ផ្សេងទៀត កើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែរឬទេ?