Course Content
Week 1A – Introduction and Classroom Technology Orientation
-Know about the structure of the course for each lesson -Understand what is digital learning -Navigate through the learning portal -Log in & Sign In, Go through the lesson and interact with the platform -Practice Quiz (10 min) -Typing Lessons
0/7
Week 8 : Hardware Project
0/2
Private: Introduction to Programming – [2022, PSIS-CAP, Grade 7-8]
About Lesson

ការសរសេរកូដសម្រាប់មនុស្សយន្ត

មនុស្សយន្តត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្ម ដូចជាការបង្កើតឧបករណ៍ស្វ័យប្រវត្តិ ដើម្បីធ្វើការបំពេញភារកិច្ចដែលបានកំណត់ដោយអ្នកសរសេរកូដ។ 

មនុស្សយន្តសម្រាប់យើងក្មេងៗ គឺជាវិធីមួយ ក្នុងការទាក់ទាញ ចំណាប់អារម្មណ៍ជាមួយមុខវិជ្ជា STEAM ដោយអនុញ្ញាតឱ្យពួកយើងអាចបង្កើតនូវមនុស្សយន្តដោយផ្ទាល់ខ្លួនយើង។ វាជាផ្នែកនៃបច្ចេកវិទ្យាមួយ ដែលទាក់ទងទៅនឹងការសរសេរកូដ បង្កើតកម្មវិធី និងអាចរចនាមនុស្សយន្ត។

Credit: CNET

នៅពេលដែលមនុស្សយន្តជួបឧបសគ្គ តើវាគួរធ្វើអ្វី? គួរទៅទិសណា?
ការសរសេរកូដសម្រាប់មនុស្សយន្ត សំដៅលើដំណើរការនៃការបង្កើតគ្រោងការណ៍គ្រប់គ្រង សម្រាប់របៀបដែលយើងចង់ឱ្យម៉ាស៊ីនត្រូវដំណើរការជាមួយបរិស្ថានរបស់វា និងការសម្រេចចិត្តបាននូវគោលដៅដែលត្រូវបានកំណត់។ ជាឧទាហរណ៍ ការសរសេរកូដតែងតែមានភាសារបស់វា ដូចជា Python Java ឬ Javascript។ ប៉ុន្តែបច្ចុប្បន្ននេះ ក៏មានការសរសេរកូដជាប្លុក (block-coding) ផងដែរ។
ការសរសេរកូដជាប្លុក ដំណើរការដោយអូស និងទម្លាក់ (drag-and-drop) កូដ ដែលអ្នកសរសេរកូដប្រើ “ប្លុក” ដើម្បីអាចបង្កើតជាសាច់រឿង កម្រោងណាមួយ ឬក៏ហ្គេមដែលមានចលនា។ វាជាវិធីមួយសម្រាប់កុមារ ឬ អ្នកដែលចាប់ផ្តើមរៀនកូដដំបូង អាចទទួលបានជាមូលដ្ឋានគ្រឹះ។

Credit: Medium 

ដូច្នេះ តើយើងគួររៀនអ្វី មុនពេលដែលយើងអាចសរសេរកូដដើម្បីបញ្ចាមនុស្សយន្តដែលយើងចង់បាន។

Credit: TechGearLab

រឿងដំបូងដែលយើងត្រូវដឹងពីការសរសេរកូដកម្មវិធីមនុស្សយន្តនោះគឺ 

  • ប្រព័ន្ធប្រតិបត្តិការមនុស្សយន្ត (Robots Operating System)

ប្រព័ន្ធប្រតិបត្តិការមនុស្សយន្ត គឺជាឧបករណ៍កណ្តាល- បណ្តុំនៃក្របខ័ណ្ឌកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ កម្មវិធីមនុស្សយន្ត។ ឧទាហរណ៍ទាំងនេះរួមមាន ឧបករណ៍ឧស្សាហកម្មដូចជា ឧបករណ៍បញ្ញា ឧបករណ៍ចាប់សញ្ញា និងបណ្តាញរបស់ឧបករណ៍ផ្ទាល់។
អត្ថប្រយោជន៍សំខាន់នៃប្រព័ន្ធប្រតិបត្តិការមនុស្សយន្ត គឺផ្តោតសំខាន់ទៅលើ កម្មវិធីដំណើរការ និង ប្រព័ន្ធទំនាក់ទំនងរបស់វា។

Credit: TU Delft OpenCourseWare

  1. ឧបករណ៍ចាប់សញ្ញា – Sensor 

ឧបករណ៍ចាប់សញ្ញាផ្តោតលើរបៀបដែលម៉ាស៊ីនកំណត់អត្តសញ្ញាណ វត្ថុ និង សញ្ញា នៅក្នុងបរិយាកាសរបស់វា និងប្រតិកម្មទៅនឹងកត្តាកំណត់ដោយអ្នកសរសេរកូដ។
ព័ត៌មានដែលកំណត់ទាំងអស់នោះគឺ៖

  1. តើវា (មនុស្សយន្ត) នោះនៅឯណា?
  2. តើវាត្រូវ​ទៅណា?
  3. តើវាមានវិធីអ្វី ដើម្បីជៀសវាងឧបសគ្គនោះ?

Credit: Simplilearn 

3.ភាសាសរសេរកូដ សម្រាប់មនុស្សយន្ត ភាសាសរសេរកូដមានជាង 1,500 នៅលើពិភពលោក តែមានតែដប់ភាសាប៉ុណ្ណោះដែលពេញនិយមក្នុងវិស័យមនុស្សយន្ត។ ទាំងនេះរួមមាន Pascal, Scratch, Industrial Robot Language, LISP និង Prolog ។ វាក៏មាន C/C++, Python, JAVA, C# /.NET, MATLAB និង Hardware Description Language ផងដែរ។


ប៉ុន្តែ យើងទាំងអស់គ្នាមិនចាំបាច់បារម្ភទេ។ ក្នុងនាមជាអ្នកចាប់ផ្តើមដំបូង យើងមិនចាំបាច់រៀនជាមួយភាសាសរសេរកូដដែលពិបាកៗ ដល់C/C++្ឬ Python នោះទេ។ យើង​អាច​ចាប់​ផ្តើមជាមួយ ​ប្លុកកូដ ​ដូច​ការ​ពន្យល់​ខាង​លើ។

ចំណាំ

  • ពាក្យ មនុស្សយន្ត មកពីពាក្យ Slavic ពាក្យ robota ដែលមានន័យថា អ្នកបម្រើ។