Course Content
Week 1A – Introduction and Classroom Technology Orientation
-Know about the structure of the course for each lesson -Understand what is digital learning -Navigate through the learning portal -Log in & Sign In, Go through the lesson and interact with the platform -Practice Quiz (10 min) -Typing Lessons
0/7
Week 8 : Hardware Project
0/2
Private: Introduction to Programming – [2022, PSIS-RSK, Grade 6-7]
About Lesson

តើអ្វីទៅជា​ Browser?

Browser​ គឺជាកម្មវិធីមួយសម្រាប់អោយយើងចូលប្រើ និង មើលគេហទំព័រ, រូបភាព និង​ វីដេអូ ជាដើម។ បច្ចុប្បន្ននេះ​ យើងអាចប្រើ Browser បានដោយងាយស្រួល​តាម កុំព្យូទ័រក៏បាន ឬ ទូរស័ព្ទឆ្លាតវៃក៏បាន អោយតែមានប្រព័ន្ធអុីនធើណេត។

សព្វថ្ងៃនេះ Browser ដែលគេនិយមប្រើមានដូចជា Google Chrome, Apple Safari, Firefox និង Microsoft Edge ជាដើម។ អ្វីដែលល្អ គឺប្រសិនបើយើងចេះប្រើមួយហើយ​ Browserផ្សេងទៀតក៏យើងអាចចេះប្រើដែរ ដោយសារតែវាមានលក្ខណៈដូចៗគ្នា។

   

តើយើងប្រើ Browser សម្រាប់ធ្វើអ្វីដែរ?

បច្ចុប្បន្ននេះ Browserពិតជាសំខាន់ណាស់ ពីព្រោះគេត្រូវប្រើវាសម្រាប់ចូលទៅកាន់គេហទំព័រផ្សេងៗ ស្វែងរករូបភាព មើលវីដេអូ និង​ ឯកសារផ្សេងៗជាដើម។ ប្រសិនបើគ្មាន Browser ទេ យើងមិនអាចប្រើប្រាស់អុីនធើណេតបានឡើយ។ ផ្នែកដែលគួរកត់សម្គាល់មួយនៃ Browser គឺប្រអប់ស្វែងរក (Search Bar) ដែលត្រង់នេះហើយ ជាកន្លែងដែលយើងត្រូវវាយបញ្ចូល URL របស់គេហទំព័រណាមួយដែលយើងចង់រកមើល។ ឧទាហរណ៍៖ www.snoopedu.com

តើអ្វីទៅជា Search Engine?

Search Engine គឺជាកម្មវិធី ឬ សេវាកម្ម មួយសម្រាប់អោយយើងស្វែងរកអ្វីមួយលើអុីនធើណេតដោយគ្រាន់តែវាយបញ្ចូលពាក្យ ឬ ប្រយោគអ្វីមួយ។ ឧទាហរណ៍៖ “កុំព្យូទ័រ”, “គំនូរ”, “សៀវភៅខ្មែរ” ជាដើម។ ដូច្នេះ យើងមិនចាំបាច់ប្រើអាសយដ្ធាន URL ឬ link របស់គេហទំព័រណាមួយក៏បានដែរ។  គ្រប់​ Browser ភាគច្រើនមានភ្ជាប់មកជាមួយ Search Engine។ Search Engine ក៏មានប្រអប់ស្វែងរក (Search Bar) ដោយឡែករបស់វាដែរ។ Search Engine ដែលគេនិយមប្រើមាន Google, Bing និង Yahoo​ ជាដើម។ សម្រាប់ថ្នាក់យើង យើងនឹងប្រើ Google។

តើយើងប្រើ Search Engine ដោយរបៀបណា?

យើងអាចប្រើ Search Engine ដោយធ្វើតាមរបៀបខាងក្រោម

  1. ចុចលើ Browser របស់ប្អូន
  2. វាយ​ URL “www.google.com” ក្នុងប្រអប់ស្វែងរករបស់ Browser ហើយចុច Enter លើក្តារចុចរបស់ប្អូន
  3. វាយពាក្យ “Insect” ឬ “សត្វល្អិត” ក្នុងប្រអប់ស្វែងរករបស់ Search Engine ហើយចុច Enter លើក្តារចុចរបស់ប្អូន
  4. បន្ទាប់មក ប្អូននឹងឃើញមានបណ្តុំអាសយដ្ធាន URL ឬ link​ ជាច្រើនដែលទាក់ទងនឹងពាក្យ “Insect” ឬ “សត្វល្អិត” ស្រដៀងនឹងរូបខាងក្រោម

 

ជារួម គេប្រើ Search Engine ដោយគ្រាន់តែវាយបញ្ចូលពាក្យគន្លឹះអ្វីមួយ​ និងចុចលើប៊ូតុងស្វែងរកជាការស្រេច។​​ 

តើ Browser និង​ Search Engine ខុសគ្នាយ៉ាងម៉េច?

ភាពខុសគ្នារវាង Browser និង Search Engine គឺត្រង់ថា គេប្រើប្រអប់ស្វែង​រករបស់Browserសម្រាប់វាយនិង​ស្វែងរក URL ណាមួយ។

ចំណែក​ឯ ប្រអប់ស្វែងរករបស់Search Engineវិញ គឺប្រើសម្រាប់វាយនិងស្វែងរកពាក្យអ្វីមួយ។

ប៉ុន្តែ បើសិនប្អូនស្វែងរកដោយប្រើ Search Engine​នោះវាមិននាំទៅកាន់គេហទំព័រណាមួយទេ ប៉ុន្តែវានឹងចេញបណ្តុំអាសយដ្ធាន URL ឬ link​ ជាច្រើនដែលទាក់ទងនឹងពាក្យដែលយើងបានវាយបញ្ចូលសម្រាប់អោយប្អួនជ្រើសរើសគេហទំព័រណាមួយដែលប្អូនចង់មើល។

តើ Browser និង Search Engine អាចជួយខ្ញុំក្នងការសិក្សាដែរ​ ឬ ទេ?

ប្រាកដណាស់! Browser និង Search Engine ពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សា។ ប្អូនៗអាចប្រើ Browser និង Search Engine​ ដើម្បីចូលទៅកាន់គេហទំព័រជា​ច្រើន ហើយស្វែងយល់លើពីប្រធានបទផ្សេងៗជាច្រើនផងដែរ។ មួយវិញទៀត ប្អូនៗអាចយកចំណេះដែលបានពីអុីធើណេតទាំងនេះទៅរៀនសូត្រ ដោយខ្លួនឯងបានយ៉ាងងាយស្រួលតាមរយៈកុំព្យូទ័រ ឬ ទូរស័ព្ទដៃដែលមានភ្ជាប់​អុីនធើណេត។​ ជាក់ស្តែង ប្អូនៗត្រូវប្រើ Browser ដើម្បីធ្វើការសិក្សាលើគេហទំព័រ SnoopEdu​, ចូលរៀនជាមួយគ្រូរបស់ប្ងូន, និងសរសេរកូដជាមួយ Scratch នៅពេលខាងមុខផងដែរ។

ហើយប្អូនៗក៏អាចប្រើSearch Engine សម្រាប់ស្វែងរកប្រធានបទដែលប្អូនៗចូលចិត្ត និង ​​ចង់ដឺងក៏បានដែរ។​​ ដូច្នេះ Browser​​ និង Search Engine ពិតជាមានប្រយោជន៍ណាស់សម្រាប់អោយប្អូនរៀនសូត្រ និង ស្វែងរកគំនិតថ្មីសម្រាប់ធ្វើកិច្ចការរបស់ប្អូនពេលក្រោយផងដែរ។

បន្ទាប់ពីប្អូនៗបានអានអត្ថបទរួច ប្អូនៗក៏អាចរៀនបន្ថែមពី Browser និង Search Engine ដោយមើលវីដេអូទាំង 2ខាងក្រោមនេះ៖