Course Content
Week 1A – Introduction and Classroom Technology Orientation
-Know about the structure of the course for each lesson -Understand what is digital learning -Navigate through the learning portal -Log in & Sign In, Go through the lesson and interact with the platform -Practice Quiz (10 min) -Typing Lessons
0/7
Week 8 : Hardware Project
0/2
Private: Introduction to Programming – [2022, PSIS-RSK, Grade 6-7]
About Lesson

What is the condition? 

តើអ្វីទៅជា condition? 

Condition គឺជាបញ្ជាដែលត្រូវបានបង្កើតឡើងដោយអ្នកសរសេរកូដ ដើម្បីវាយតម្លៃសកម្មភាព ថាតើ “វាពិត” ឬ “មិនពិត”។ ក្នុងភាសាខ្មែរ អ្នកអាចបកប្រែ condition ថា លក្ខខណ្ឌ ឬ ការបញ្ជាដោយមានលក្ខខណ្ឌច្បាស់លាស់។ 

Credit: Focus

Condition ឬ ការសរសេរកូដដោយមានលក្ខខណ្ឌ គឺជាលក្ខណៈមួយនៃភាសាសរសេរកម្មវិធីដែលប្រាប់កុំព្យូទ័រឱ្យ ធ្វើសកម្មភាពអ្វីមួយ។ 

Condition ត្រូវបានប្រើប្រាស់តាមរយៈភាសាកូដ ដើម្បីបញ្ជាឱ្យ កុំព្យូទ័រធ្វើ ឬសម្រេចកិច្ចការអ្វីមួយ។ ការ​សម្រេច​ចិត្ត​ទាំងនោះ ត្រូវ​បាន​ធ្វើ​ឡើង​ប្រសិន​បើ​លក្ខខណ្ឌ​ដែល​បាន​ចែង​ទុក​ជា​មុន ​គឺ​ពិត (true) ​ឬ ​មិន​ពិត (false) អាស្រ័យ​លើ​មុខងារ​ដែល​អ្នក​សរសេរ​បានសម្រេចចិត្ត។

Credit: The New York Times

ជាឧទាហរណ៍ អ្នកអាចនិយាយថាអ្នកស្រលាញ់លោកគ្រូ អ្នកគ្រូរបស់អ្នកណាស់។

  •  បើ “ពិត” អ្នកនឹងយកចិត្តទុកដាក់ក្នុងថ្នាក់ ហើយខិតខំរៀន។
  • បើ “មិនពិត” អ្នកនឹងមិនយកចិត្តទុកដាក់ក្នុងថ្នាក់នោះទេ។

Condition ក្នុងការសរសេរកូដ
ជាមួយនឹង condition ភាសាកូដផ្តល់ឱ្យអ្នកសរសេរកូដនូវឧបករណ៍ និង លក្ខណៈពិសេសដែល ពួកគេអាចរៀបចំដើម្បីកំណត់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។

 if statement គឺជាលក្ខខណ្ឌដំបូងដែលអ្នកសរសេរកម្មវិធី តែងតែប្រើ ដើម្បីចាប់ផ្តើម បំពេញលក្ខខណ្ឌបន្តបន្ទាប់។ ការប្រើ if គ្រាន់តែប្រៀបធៀបថា តើលក្ខខណ្ឌនោះ គឺពិត ឬ មិនពិត។

ប្រសិនបើពិត ពេលសរសេរ if កូដនឹងដំណើរការ។ ប្រសិនបើមិនពិត កូដនឹងរំលងទៅប្លុកបន្ទាប់ដើម្បីពិនិត្យ។

else if statement

ខណៈពេលដែល if អាចត្រូវបានប្រើដើម្បីពិនិត្យមើលលក្ខខណ្ឌមួយ 

ឯ else  if ត្រូវបានប្រើដើម្បីពិនិត្យមើលលក្ខខណ្ឌលើសពីមួយ។

Else statement 

Else  គឺនៅពេលដែលលក្ខខណ្ឌ if និង else ទាំងអស់ត្រឡប់មិនពិត នោះ else នឹងដំណើរការ។