នៅក្នុងសប្តាហ៍នេះ ប្អូនៗបានផ្លាស់ពីការសរសេរកូដលើ Scratch មកសរសេរលើ Microbit វិញម្តង ហើយប្អូនក៏បានរៀនសរសេរកូដឲបង្ហាញឈ្មោះប្អូនលើ Microbit ផងដែរ។
ដូចនេះសម្រាប់កិច្ចការផ្ទះនេះ ចូរប្អូនៗប្តូរកូដមួយចំនួននៅក្នុងកូដប្អូនទៅតាមសំណួរខាងក្រោមនេះ រួចសង្កេតមើលថាតើមានសកម្មភាពប្លែកៗអ្វីខ្លះ?
- បើប្អូនដាក់កូដបន្ថែមឲវាបញ្ចេញពាក្យផ្សេងមួយទៀតនៅពីក្រោមឈ្មោះប្អូន ដូចរូបខាងក្រោមនេះ តើវានឹងចេញដូចម្តេចដែរ?
2. ចុះបើសិនប្អូនទាញកូដដែលបញ្ចេញឈ្មោះរបស់ប្អូន ហើយអូសវាមកដាក់ពីក្រោម “On start” វិញ តើការបញ្ចេញឈ្មោះប្អូនមានភាពខុសពីមុនយ៉ាងម្តេចខ្លះនៅពេលដែលប្អូនបង្ហាញវាលើ Microbit?
3. បើប្អូនយកកូដដូចរូបខាងក្រោមនេះ ទៅដាក់នៅពីក្រោមកូដបញ្ចេញឈ្មោះប្អូននោះ តើវានឹងចេញដូចម្តេចដែរ?
ប្អូនអាចសរសេរចម្លើយក្នុងឯកសារ Google Doc ថ្មីមួយ ហើយផ្ញើ URL ឯកសារនោះនៅក្នុងប្រអប់ចម្លើយនៃទំព័របន្ទាប់នេះ។
ប្អូនអាចសរសេរចម្លើយដូចទម្រង់ឧទាហរណ៍ខាងក្រោមនេះ៖
ឧទាហរណ៍៖ 1. ពេលដែលខ្ញុំដាក់កូដនេះពីក្រោម Microbit របស់ខ្ញុំបញ្ចេញឈ្មោះ 2 ដង…..
……………………………………………………………………………..
……………………………………………………………………………..
របៀបបង្កើតឯកសារ និងផ្ញើឯកសារ៖
បើប្អូនៗមិនទាន់ច្បាស់ អាចអានរបៀបធ្វើខាងក្រោម៖
ដំបូងយើងត្រូវទៅគេហទំព័រ Google Doc (www.docs.google.com) ហើយបង្កើតឯកសារថ្មីដោយចុចលើសញ្ញាបូក។ (បើវាចេញកន្លែងឲបំពេញអុីម៉េល និង លេខសម្ងាត់នោះប្អូនត្រូវបំពេញវាសិន)
2. ពេលបង្កើតឯកសាររួច ប្អូនត្រូវដាក់ឈ្មោះប្អូននៅខាងលើជាមុនសិន។ ប្អូនអាចមើលរូបភាពខាងក្រោមនេះជាគំរូបាន៖
3. បន្ទាប់មក ប្អូនអាចចាប់ផ្តើមសរសេរបាន។
4. ពេលប្អូនធ្វើចប់ហើយ ប្អូនត្រូវ copy url ឯកសារប្អូនដោយ:
a.ចុចលើប៊ូតុង Share នៅខាងលើ
b.ចុចលើពាក្យ “Change to anyone with the link”
c.ចុចលើប៊ូតុង Copy Link
5. បន្ទាប់ពីប្អូនបាន Copy Link រួច ត្រឡប់មកទីនេះ (SnoopEdu) វិញ ហើយទៅទំព័របន្ទាប់ដោយចុចលើពាក្យ Next។ ប្អូននឹងឃើញមានប្រអប់សម្រាប់ដាក់ចម្លើយមួយ។
6.ចុច Mouse ខាងស្តាំ រួចចុចលើពាក្យ Paste។ បន្ទាប់ពីប្អូនបានឃើញ URL ប្អូននៅក្នុងប្រអប់ហើយ ចុចលើប៊ូតុង Submit Quiz ដើម្បីផ្ញើរកិច្ចការប្អូន។