About Lesson
* សម្រាប់អាទិត្យទី 2 នេះ យើងត្រូវធ្វើលំហាត់ពីលេខ 9 ដល់ លេខ 15
ចំណាំ៖ បើសិនប្អូនៗចង់ធ្វើលំហាត់ណាមួយឡើងវិញក៏បានដែរ គ្រាន់តែចុចលើលំហាត់មួយនោះម្តងទៀត ជាការស្រេច។
ជូនពររីករាយ និង សំណាងល្អ!
———————————————————————————————————————————————————————————————
បើសិនប្អូនៗនៅឆ្ងល់ពីការចូលធ្វើលំហាត់ Typing នេះ ប្អូនៗក៏អាចសួរគ្រូ ឬ អានបន្ថែមពីការណែនាំខាងក្រោមនេះបានផងដែរ ៖
- ប្អូនៗត្រូវបើក browser ហើយវាយ snoopedu.edclub.com ទៅក្នុងប្រអប់ស្វែងរករបស់ browser និង ចុច Enter លើក្តារចុច
- ពេលប្អូនៗបានចូលទៅគេហទំព័រខាងលើហើយ ប្អូនៗនឹងឃើញមានប្រអប់ទំនេរពីរសម្រាប់អោយបំពេញឈ្មោះនិងពាក្យសម្ងាត់របស់គណនីរបស់ប្អូនៗ។ ត្រង់នេះ ប្អូនៗត្រូវបំពេញឈ្មោះគណនី និង ពាក្យសម្ងាត់ដូចពេលដែលប្អូនបំពេញចូលគេហទំព័រ SnoopEdu របស់យើង
- រួចហើយ យើងត្រូវចុចលើប៊ូតុងដែលមានពាក្យថា Log In
- បន្ទាប់ពីបានចូលគណនីរបស់ប្អូនៗហើយ ប្អូនៗនឹងឃើញមានប៊ូតុងពណ៌ខៀវមួយដែលមានពាក្យថា Start ហើយប្អូនៗត្រូវចុចលើប៊ូតុងនេះ រួចប្អូនៗនឹងឃើញមានលំហាត់ Typing របស់ប្អូន
- ចុចលើលំហាត់ដែលប្អូនត្រូវធ្វើ ហើយប្អូនៗនឹងអាចចាប់ផ្តើមវាយក្តារចុចបាន
- ពេលធ្វើចប់លំហាត់នីមួយៗ នោះប្អូនៗអាចឃើញពិន្ទុ និង ល្បឿនវាយក្តារចុចរបស់ប្អូនៗ
សម្គាល់៖ បើសិនពេលប្អូនៗចុចលើលំហាត់ណាមួយរួចឃើញដូចរូបខាងក្រោមនេះ យើងត្រូវចុចលើប៊ូតុងដែលមានពាក្យថា “Continue”ដើម្បីចូលធ្វើលំហាត់បាន